ប្រជាពលរដ្ឋចំនួន២១ គ្រួសាររស់នៅក្នុងភូមិស្វាយព្រៃឃុំកន្ទឺ១ បានទទូចដង្ហើយហៅជំនួយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្តាជួយអន្តាគមន៍លើបញ្ហាលោក ឌឿ សាវិន បានកំពុងរំលោភបំពានលើដីរបស់គាត់ទាំងដែលគាត់មានលិខិតកាន់កាប់អាស្រ័យផលស្របច្បាប់ជាង ២០ ឆ្នាំ!!!
ខេត្តបាត់ដំបង៖ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋចំនួន ២១ គ្រួសាររស់នៅក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មានយើងអោយដឹងថា ពួកគាត់ត្រូវបានរងការគាបសង្កត់ពីសំណាក់លោក ឌឿ សាវិន ទាំងដែលពួកគាត់មានឯកសារកាន់កាប់និងប្លង់អចលនៈវត្ថុត្រឹមត្រូវ។
បើតាមការបញ្ជាក់ពីលោក ឈៀត ឈាង តំណាងឲ្យបងប្អូនប្រជាពលរដ្ឋចំនួន២១ គ្រួសារបានរៀបរាប់បន្តថាដីពួកគាត់កាន់កាប់តាំងពីឆ្នាំ ១៩៩៧ ដោយមានលោក ចាយ សាវេន អតីតមេបញ្ជាការសឹករងស្រុកបាណន់ បានចែកដីជូនពួកគាត់ក្នុងនាមគាត់ជាយោធិននិងកូនទាហានបានទទួលដីក្រោយពីលោក ចាយ សាវេន អតីតមេបញ្ជាការសឹករងស្រុកបាណន់ ចែកជូនពួកគាត់ក្នុងម្នាក់៣ហិតតា តាំងពីឆ្នាំ ១៩៩៧ ពួកគាត់បានអាស្រ័យផលដាំដុះដំណាំផ្សេងៗ និងបានសាបព្រោះ ធ្វើស្រែ ធ្វើចំការ លើដីនេះដោយសុខដុមរម្យនា អស់រយៈការជាង ២០ ឆ្នាំហើយ រហូតមកដល់ឆ្នាំ ២០២២ ទើបលេចមុខឈ្មោះ ឌឿ សាវិន បានអះអាងថាជាដីរបស់គេ និងបានហាមឃាត់ពួកគាត់មិនឱ្យអាស្រ័យផលឬដាំដុះដំណាំផ្សេងៗលើដីទាំងដែលពួកគាត់បានអាស្រ័យផលជា ២០ ឆ្នាំមកហើយ និងបានប្ដឹងពួកគាត់២១គ្រួសារ ទៅសាលាដំបូងខេត្តបាត់ដំបង ជាបន្តបន្ទាប់ នឹងធ្វើទុក្ខបុកម្នេញ ដល់ពួកគាត់មិនឱ្យធ្វើស្រែ ចម្ការឬដំដោះអ្វីផ្សេងៗ ។
លោក ចាយ សាវេន ជាអតីតមេបញ្ជាការសឹករងស្រុកបាណន់បានរៀបរាប់ថា ដីទាំងនេះលោកបានចែកជូនដល់កូនទាហាននិងកងជីវពលមានចំនួន១១៥នាក់ ដោយចែកឲ្យតាមឋានានុក្រមមេទាហានដែលមានបណ្ដាសក្ក័ក្នុងម្នាក់៦ ហិចតា និងកូនទាហានមិនមានបណ្ដាសក្ក័ក្នុងមួយនាក់៣ហិតា ហើយលោក ចាយ សាវេន បានបញ្ជាក់បន្ថែមថា ការចែកដីជូនទៅដល់ពលទាហាននិងកងជីវពល ក្រោយពីឯកឧត្តម អ៊ុង សាមី អតីតជាអភិបាលខេត្តបាត់ដំបងបានប្រគល់ដីនេះជូនគាត់ទើបអតីតមេបញ្ជាការផ្នែកសឹករងស្រុកបាណន់ចែកជូនទៅដល់កូនទាហាននិងកងជីវពលបានពិតប្រាកដមែន។
លោក ចាយ សាវេន បានបញ្ជាក់បន្តថាក្រោយមកលោកបានដឹកនាំពលទាហានកូនទាហានឡើងទៅវ៉ៃជាមួយខ្មែរក្រហមនៅស្រុកសំឡូតខេត្តបាត់ដំបងក្នុងឆ្នាំ ១៩៩៧ ដើម្បីការពារប្រទេសជាតិនិងទឹកដី ទើបឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានសុខសាន្តសន្តិភាពជារួចរាល់ហើយបងប្អូនកងទ័ពទាំងអស់ដែលបានទទួលដី ក្រោយពីចែកជូន ពួកគាត់បាននាំអាស្រ័យផលបានដំណាំ ធ្វើស្រែចំការ ចាប់ពីឆ្នាំមក១៩៩៨មកដល់បច្ចុប្បន្ននេះ ។
ហេតុអ្វីបែរជាឆ្នាំ ២០២២ នេះលេចឮឈ្មោះ ឌឿ សាវិន បានអះអាងថាជាដីរបស់គាត់ទៅវិញ ទាំងដែលលោក ចាយសាវេន អតីតមេបញ្ជាការសឹករងស្រុកបាណន់ជាអ្នកចែកដីផ្ទាល់ដៃគាត់តែម្ដង ដោយពួកគាត់ជាកងជីវពល ពលទាហានទាំងអស់ដែលមានលិខិតកាន់កាប់ប្រើប្រាស់ដីស្របច្បាប់ទាំងអស់ បែជាបុគ្គលឈ្មោះ ឌឿ សាវិន តែងតែរកគ្រប់វិធីសាស្រ្ត មកបង្អាក់ ដំណើរក្នុងការអាស្រ័យផលលើដីពួកគាត់និងបានហាមឃាត់មិនឲ្យពួកគាត់មកអាស្រ័យផលលើដីគាត់ទៅវិញហើយមិនដឹងថាលោក ឌឿ សាវិន នេះមានអំណាចប៉ុណ្ណាទេ បានជាអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបងមិនហ៊ានក្អកជាមួយទុកឱ្យបុគ្គលនេះដើរតួជាម្ចាស់ដីនិងបានរំលោភបំពានដីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបងនេះជាបន្តបន្ទាប់ដោយមិនមានឯកសារគតិយុត្តិណាត្រឹមត្រូវ ឬអាងខ្លួនមានលុយមានអំណាចដើរប្ដឹងប្រជាពលរដ្ឋធ្វើព្យុះធ្វើភ្លៀងដោយសេរី។
ទោះបីយ៉ាងណាប្រជាពលរដ្ឋចំនួន ២១ គ្រួសារទទួចស្នើសុំឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងមេត្តាជួយអន្តរាគមន៍និងដំណោះស្រាយជូនពួកគាត់ផងកំពុងរងការរំលោភបំពានគៀបសង្កត់ពីឈ្មោះ ឌឿ សាវិន តែងតែធ្វើព្យុះធ្វើភ្លៀងនិងប្ដឹងពួកគាត់ទៅសាលាដំបូងខេត្តបាត់ដំបងជាបន្តបន្ទាប់ ក្រោយមកលេចឮបុគ្គលម្នាក់ទៀតឈ្មោះ ឆាន ឆាត ដើរតួជាម្ចាស់ដីខាងលើមកប្ដឹងពួកគាត់ ២១ គ្រួសារទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីឲ្យពួកគាត់ចូលទៅបំភ្លឺទាំងដែលគាត់មិនស្គាល់ឈ្មោះ ឆាន ឆាត នោះផង បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាឯកឧត្តមអភិបាលខេត្តបាត់ដំបងនិងខ្នាស់ខ្នែង យកចិត្តទុកដាក់ខ្ពស់ក្នុងការរកដំណោះស្រាយជូនពួកគាត់បានចាក់ជាមិនខាន។
ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋចំនួន២១ គ្រួសារបានលើម្រាមដៃដប់សុំសំពះអង្វរ សូមឱ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយអន្តរាគមន៍លើដីពួកគាត់ដែលជាប្រជាពលរដ្ឋចំនួន ២១ គ្រួសារដែលបានអាស្រ័យផល នៅលើដីចំណុចបឹងខ្ចាស់ ស្ថិតនៅក្នុងភូមិព្រៃស្វាយឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយពួកគាត់បានអះអាងថាដីពួកគាត់បានកាន់កាប់និងបានអាស្រ័យផលតាំងពីឆ្នាំ ១៩៩៧ មកដល់បច្ចុប្បន្ននេះ។តែឥឡូវដីពួកគាត់ដែលបានអាស្រ័យផលរយៈការជាង២០ ឆ្នាំត្រូវបានបុគ្គលឈ្មោះ ឌឿ សាវិនបានរំលោភនឹងបំពានលើដីពួកគាត់មិនឲ្យពួកគាត់មកអាស្រ័យផលដាំដុះនិងដំណាំផ្សេងៗដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងបានប្តឹងពួកគាត់ទៅតុលាការខេត្តបាត់ដំបងជាបន្តបន្ទាប់ធ្វើឲ្យពួកគាត់ឡើងបំភ្លឺមិនមានពេលវេលារកទទួលទានដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃនោះទេ បុគ្គលឈ្មោះ ឌឿ សាវិន តែងតែធ្វើទុក្ខបុកម្នេញ ចំពោះគាត់ជារៀងរាល់ថ្ងៃ សូមសម្ដេចទាំងទ្វេមេត្តាជួយអន្តរាគមន៍ជូនពួកគាត់ផងដោយពួកគាត់កំពុងតែរងភាពអយុត្តិធម៌ សូមឱ្យពួកគាត់ទទួលបានភាពយុត្តិធម៌មកវិញ និងបានគោរពជូនពរសម្ដេចទាំងទ្វេជួបតែសេចក្តីសុខ សុខភាពល្អរឹងមាំ ទាំងក្រុមគ្រួសារដើម្បីដឹកនាំនាវាសន្តិភាពនេះបន្តទៅមុខទៀត។
អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ឌឿ សាវិន ដែលបានរកការចោទប្រកាន់ពីបងប្អូនប្រជាពលរដ្ឋចំនួន២១ គ្រួសារថារំលោភយកដីពួកគាត់មិនបានទេដោយគ្មានលេខទូរសព្ទទំនាក់ទំនង អង្គភាពសារព័ត៌មានយើងនិងរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធបន្តទៀតតាមរយៈលេខទូរសព្ទខាងក្រោមរាល់ម៉ោងធ្វើការស្ដីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសូមអរគុណ។