ចាប់ខ្លួននាយរងនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង ខណៈដឹកគ្រឿងញៀទៅរាជធានីភ្នំពេញ

VOB TV
បញ្ចូលដោយ -

ភ្នំពេញ៖ នាយរងការិយាល័យនគរបាលចរាចរណ៍ ខេត្តស្ទឹងត្រែងម្នាក់ រួមនឹងបក្ខពួកម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនទៅលក់នៅរាជធានីភ្នំពេញ កាលពីរំលងអាធ្រាតថ្ងៃទីចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។


ប្រតិបត្តិការបង្ក្រាបនេះដោយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងសាលាខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅមុខមន្ទីរពេទ្យជោរៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតម្សៅក្រាមពណ៍សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៍ស្វាយមានអក្សរថៃលេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី ១ មានគ្រាប់ចំនួន ៦គ្រាប់ និងរថយន្ត ១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ។


ជនសង្ស័យទាំងពីនាក់នេះមានម្នាក់ឈ្មោះ ប្រាក់ ភារម្យ ជាមន្ត្រីនគរបាល ឋានៈអនុប្រធានការិយាល័យចរាចរណ៍ជើងគោកសក្តិ ៤កន្លះ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង។ អ្នកទាំង២ ត្រូវបានបញ្ជូនទៅសមត្ថកិចជំនាញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



ប្រភពពី ស៊ីធីអ៊ុន


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!