រុស្ស៊ីត្រៀមបន្តជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

VOB TV
បញ្ចូលដោយ -

 


ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយឯកឧត្តមAnatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហការបណ្តុះបណ្តាលធនធានជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់បំពេញតម្រូវការសេដ្ឋកិច្ចរបស់កម្ពុជា។ 

ក្នុងជំនួបនោះ ឯកឧត្តមអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីលើការជួយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាតាមរយៈការផ្តល់អាហាររូបករណ៍មកកាន់សិក្ខាកាម ឬសិស្ស និស្សិតកម្ពុជាដែលជាជំនាញមានតម្រូវការទីផ្សារ។ 

ជាការឆ្លើយតបឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីរុស្ស៊ីចំពោះសមាណចិត្ត និងការប្តេជ្ញាចិត្តបន្តជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាខណៈដែលរុស្ស៊ីធ្លាប់ និងកំពុងបន្តបណ្តុះបណ្តាលពលរដ្ឋកម្ពុជារហូតដល់បច្ចុប្បន្នមិនថាជំនាញបច្ចេកទេស ឬមុខវិទ្យាឧត្តម និងក្រោយឧត្តមសិក្សានោះទេ។

ក្រៅពីប្រធានបទនៃការបណ្តុះបណ្តាលធនធានមនុស្ស ភាគីទាំងពីរ បានមូលមតិគ្នាពង្រឹងកិច្ចសហការដែលមានស្រាប់ឱ្យកាន់តែមានភាពប្រសើរឡើង និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងទៀតដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង៕ ដោយ ៖ វិចិត្រ

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!